ក្រុមមេធាវីខេមរិន្ទ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២៣ ដោយអតីតស្ថាបនិក ការិយាល័យមេធាវីខ្មែរ និងសហការីមួយក្រុម រួមមានលោកមេធាវី ខូវ ពេជ្រ លោកមេធាវី ចាន់ ហឿន និងលោកមេធាវី ធឹង ពុទ្ធារិទ្ទ ដែលបានបង្កើតឡើងតាំងពីឆ្នាំ ២០០៥។ ក្រុមមេធាវីខេមរិន្ទ ត្រូវបានទទួលស្គាល់តាមរយៈលិខិតលេខ 001/BACK-PO/23 ចុះថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២៣ ដែលមានលេខបញ្ជីការ LG-001/2៣ ហើយដែលមានទីតាំងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។
ក្រុមមេធាវីខេមរិន្ទ គឺជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាមេធាវីពេញសិទ្ធិកំពុងប្រកបវិជ្ជាជីវៈមេធាវី អស់រយៈពេលជាង ១០ ឆ្នាំ នៅក្នុងវិស័យពាណិជ្ជកម្ម វិស័យរដ្ឋប្បវេណី វិស័យព្រហ្មទណ្ឌ និងវិស័យផ្សេងៗទៀត។ លើសពីនេះទៀត ក្រុមមេធាវីខេមរិន្ទ នឹងផ្តល់នូវសេវាកម្មច្បាប់ជាតិ និងអន្តរជាតិ សម្រាប់ការអភិវឌ្ឍន៍អាជីវកម្មរបស់អ្នក ក្រោមច្បាប់កម្ពុជា និងច្បាប់អន្តរជាតិ ប្រកបដោយទំនុកចិត្ត និងសុចរិតភាព។
ក្រុមមេធាវីខេមរិន្ទ ជាការិយាល័យច្បាប់កម្ពុជា ដែលផ្ដល់នូវសេវាកម្មច្បាប់ជាតិ និងអន្ដរជាតិ។ មេធាវីដែលមានបទពិសោធន៍ និងជួយអ្នកនូវគ្រប់ទិដ្ឋភាពនៃការភិវឌ្ឍន៍អាជីវកម្ម ស្ថិតនៅក្រោមយុត្ថាធិការច្បាប់កម្ពុជា។ ក្រុមមេធាវីខេមរិន្ទ គឺជាដៃគូក្នុងវិស័យសាធារណៈ និងឯកជនជាមួយក្រុមហ៊ុនក្នុងស្រុក និងអន្ដរជាតិ ដែលមានទីតាំងនៅក្នុងប្រទេសកម្ពុជា។ ក្រុមមេធាវីខេមរិន្ទ ផ្ដល់នូវសេវាកម្មច្បាប់ប្រកបដោយគុណភាពខ្ពស់ ដើម្បីធានាការពារផលប្រយោជន៍របស់អតិថិជនគ្រប់កាលៈទេសៈ។ ក្រុម
មេធាវីខេមរិន្ទ នឹងជួយអតិថិជន ដើម្បីបំពេញតម្រូវការ និងផ្ដល់ឲ្យអតិថិជននូវសេវាកម្មប្រកបដោយស្តង់ដា ដែលនឹងធានាចំពោះការីកចំរើន និងភាពជោគជ័យរបស់អតិថិជន។