លោកមេធាវី ចាន់ ហឿន ជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ គាត់បានបញ្ចប់ការសិក្សាបរិញ្ញាបត្រនីតិសាស្រ្ត ពីសាកលវិទ្យាល័យមេគង្គកម្ពុជា ក្នុងឆ្នាំ ២០០៨។ ក្រោយមក គាត់បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នីតិសាស្រ្ត និងវិទ្យាសាស្រ្តនយោបាយ ពីសាកលវិទ្យាល័យបៀលប្រាយ ក្នុងឆ្នាំ ២០១៣ ហើយគាត់ក៏បានទទួលវិញ្ញាបនបត្រសម្បទាវិជ្ជាជីវៈមេធាវី ពីមជ្ឈមណ្ឌបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ក្នុងឆ្នាំ ២០១០។ ក្រៅពីការបញ្ចប់ការសិក្សាជំនាញនីតិសាស្រ្តខាងលើ គាត់បានបញ្ចប់ការបណ្តុះបណ្តាលជំនាញជាច្រើនទៀត ទាក់ទងនឹងវិស័យច្បាប់។
លោកមេធាវី ចាន់ ហឿន មានជំនាញផ្នែកនីតិរដ្ឋបាល នីតិពាណិជ្ជកម្ម នីតិសំណង់ នីតិរដ្ឋប្បវេណី នីតិអចលនទ្រព្យ និងនីតិព្រហ្មទណ្ឌ។ គាត់មិនត្រឹមតែជាមេធាវីពេញសិទ្ធិកំពុងប្រកបវិជ្ជាជីវៈប៉ុណ្ណោះទេ គាត់ក៏ជាសាស្រ្តាចារ្យច្បាប់នៅតាមសាកលវិទ្យាល័យមួយចំនួនក្នុងរាជធានីភ្នំពេញ ដូចជា សាកលវិទ្យាល័យមេគង្គកម្ពុជា សាកលវិទ្យាល័យព្រះសីហមុនីរាជា សាកលវិទ្យាល័យឯកទេសកម្ពុជា និងសាកលវិទ្យាល័យសៅអ៊ីសអេស៊ា។ គាត់គឺជាសហស្ថាបនិកនៃក្រុមមេធាវីខេមរិន្ទ ដែលទទួលបន្ទុកផ្នែកពាណិជ្ជកម្ម និងទំនាក់ទំនងសាធារណៈ។
Share This |