ការបញ្ចូល និងការទិញភាគហ៊ុនៈ ការបញ្ចូលគ្នា និងការទិញភាគហ៊ុន គឺជាទិដ្ឋភាពនៃយុទ្ធសាស្រ្ដក្រុមហ៊ុន ក្រុមហ៊ុនសាជីវកម្ម និងការគ្រប់គ្រងទាក់ទងនឹងការទិញលក់ ការបែងចែក និងការបញ្ចូលគ្នានៃក្រុមហ៊ុនផ្សេងគ្នា និងនីតិបុគ្គលស្រដៀងគ្នា ដែលអាចជួយឲ្យសហគ្រាសរីកចម្រើនឆាប់រហ័សក្នុងវិស័យរបស់ខ្លួន ឬទីតាំងដើម ឬវិស័យថ្មី ឬច្បាប់ថ្មី។ យើងដើរតួនាទីជាតំណាងក្រុមហ៊ុន នៅក្នុងប្រតិបត្តិការ និងការដាក់ទីតាំងចាំបាច់ ដោយពុំចាំបាច់បង្កើតក្រុមហ៊ុនបុត្រសម្ពន្ធ ឬការចូលហ៊ុនគ្នា។ ដោយមានសហប្រតិបត្តិការជាមួយក្រុមហ៊ុនគណនេយ្យ ជាច្រើន ក្រុមមេធាវីខេមរិន្ទ បានដើរតួនាទីយ៉ាងសំខាន់ជាទីប្រឹក្សាច្បាប់ ក្នុងការផ្ដល់នូវទិដ្ឋភាពច្បាប់គ្រប់វិស័យ ទាក់ទងនឹងឯកសារផ្លូវច្បាប់នៅអាជ្ញាធរមានសមត្ថកិច្ច ជាពិសេស ក្រសួងពាណិជ្ជកម្ម និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
Share This |