លោកមេធាវី ឡឺង សាម៉ីឌី ជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ គាត់បានបញ្ចប់ការសិក្សាបរិញ្ញាបត្រនីតិសាស្រ្ត ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ក្នុងឆ្នាំ ២០០៦។ ក្រោយមក គាត់បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នីតិសាស្រ្ត ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ក្នុងឆ្នាំ ២០១៦ ហើយគាត់ក៏បានទទួលវិញ្ញាបនបត្រសម្បទាវិជ្ជាជីវៈមេធាវី ពីមជ្ឈមណ្ឌបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ក្នុងឆ្នាំ ២០១៨។ ក្រៅពីការបញ្ចប់ការសិក្សាជំនាញនីតិសាស្រ្តខាងលើ គាត់បានបញ្ចប់ការបណ្តុះបណ្តាលជំនាញជាច្រើនទៀត ទាក់ទងនឹងវិស័យច្បាប់។
លោកមេធាវី ឡឹង សាម៉ីឌី មានជំនាញផ្នែកនីតិរដ្ឋបាល នីតិពាណិជ្ជកម្ម នីតិសំណង់ នីតិរដ្ឋប្បវេណី នីតិអចលនទ្រព្យ និងនីតិព្រហ្មទណ្ឌ។ គាត់គឺជាសហស្ថាបនិកនៃក្រុមមេធាវីខេមរិន្ទ ដែលទទួលបន្ទុកផ្នែកពាណិជ្ជកម្ម និងទំនាក់ទំនងសាធារណៈ។
Share This |