មេធាវី ធឹង ពុទ្ធារិទ្ធ
ប្រធានផ្នែកធនធានធម្មជាតិ និងរដ្ឋប្បវេណី
លោក ធឹង ពុទ្ធារិទ្ធ ជាសហស្ថាបនិកនៃក្រុមមេធាវីខេមរិន្ទ និងជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាតាំងពីឆ្នាំ២០១១។ ជាមួយនឹងបទពិសោធន៍លើវិស័យច្បាប់ក្នុងរយៈពេល ១០ឆ្នាំកន្លងមក លោកមេធាវីមានជំនាញ និងវិជ្ជាជីវៈទាក់ទងនឹងការងារផ្នែកធនធានធម្មជាតិ និងរដ្ឋប្បវេណី និងជាគ្រូបង្រៀនតាមសាកលវិទ្យាល័យនានាលើមុខវិជ្ជា នីតិភូមិបាល និងក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា
លោកមេធាវី ធឹង ពុទ្ធារិទ្ធ ធ្វើការងារជាច្រើនរួមមាន ការរៀបចំឯកសារគតិយុត្តិ ការតំណាងភាគីក្នុងការដោះស្រាយវិវាទដែលមានលក្ខណៈស្មុគស្មាញ ដើម្បីទទួលបាននូវលទ្ធផលគាប់ប្រសើរនៅក្នុងតុលាការ ការធ្វើកិច្ចសន្យា អចលនទ្រព្យ និងសន្ធានកម្ម។ លោកមេធាវីអាចប្រើប្រាស់ភាសាអង់គ្លេស និងខ្មែរ។
លោកមេធាវីបានទទួលវិញ្ញាបនបត្រនៃការចូលរួមលើសន្ធានកម្ម ដោយជោគជ័យក្នុងវគ្គបណ្តុះបណ្តាលដែលរៀបចំដោយ មជ្ឍមណ្ឌលដោះស្រាយវិវាទអូស្ត្រាលី នៅទីក្រុងបាងកក។ បន្ថែមពីនេះ លោកមេធាវីផ្តល់សេវាកម្មលើការគាំទ្រ និងជួយដល់សហគមន៍ និងអតិថិជនដើម្បីចរចាជាមួយក្រុមហ៊ុនធំៗផងដែរ។
រួមជាមួយគ្នាដែរ លោកមេធាវីបានទទួលបំពេញដោយជោគជ័យក្នុងវគ្គបណ្តុះបណ្តាល ឆ្នាំ២០២៣ និងទទួលបានគុណវុឌ្ឍិជាបធនបាលក្នុងវិស័យបរធនបាលកិច្ច ។
Share This |