នៅរសៀលថ្ងៃពុធ ២ កើត ខែ ភទ្របទ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ០៨ ខែ កញ្ញា ឆ្នំា២០២១ ការិយាល័យមេធាវីខ្មែរ និងសហការី (Khmer Law Office & Associates) និង ក្រុមហ៊ុនប្រឹក្សាព័ត៌មានពាណិជ្ជកម្ម ស៊ៀកមឺនជីនហាវ (Ideal Business Consultant Co., Ltd) ដែលមានទីស្នាក់ការកណ្តាលនៅសាធារណរដ្ឋប្រជាមានិតចិន បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងកិច្ចសន្យាផ្តល់សេវាកម្មផ្លូវច្បាប់។ លោក យ៉ាង ចឺ សៀង ប្រធាន ក្រុមហ៊ុនប្រឹក្សាព័ត៌មានពាណិជ្ជកម្ម ស៊ៀកមឺនជីនហាវ និងលោកមេធាវី ចាន់ ហឿន តំណាង
ឲ្យ ការិយាល័យមេធាវីខ្មែរ និងសហការី បានសម្តែងគារវកិច្ចដ៏ខ្ពង់ខ្ពស់ទៅវិញមក តាមរយៈវីដេអូ (ZOOM)។
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះ អាចផ្តល់ប្រយោជន៍អោយភាគីទាំងពីរ អាចជួយគ្នាទៅវិញទៅមក ដោយឈរលើមូលដ្ឋាននៃការស្វែងរកផលប្រយោជន៍រួម និងផ្តល់កិច្ចសហការការងារយ៉ាងស្អិតរមួត
រវាងភាគីទាំងពីរ លើវិស័យផ្សេងៗរួមមាន ពាណិជ្ជកម្ម វិនិយោគ អន្តោប្រវេសន៍ និងសញ្ជាតិ។ លោកមេធាវី ចាន់ ហឿន បានបញ្ជាក់ថា ការិយាល័យមេធាវីខ្មែរ និងសហការី ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៤ ហើយធ្លាប់បានសហការជាមួយក្រុមហ៊ុនបរទេសជាច្រើន ដោយបានផ្តល់ឱ្យក្រុមហ៊ុនទាំងនោះនូវសេវាកម្មផ្លូវច្បាប់ ប្រកបដោយវិជ្ជាជីវៈ និងភក្តីភាព ។ លោកមេធាវី ចាន់ ហឿន បានស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុនប្រឹក្សាព័ត៌ពាណិជ្ជកម្ម ស៊ៀកមឺនជីនហាវ ដែលបានជ្រើសរើស
យក ការិយាល័យមេធាវីខ្មែរ និងសហការី ជាដៃគូសហការ ហើយសង្ឃឹមថា តាមរយៈអនុស្សរណៈយោគយល់នេះ ភាគីទាំងពីរអាចពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីធ្វើឲ្យកម្មវត្ថុនៃអនុស្សារណៈយោគយល់នេះ សម្រេចបានដោយជោគជ័យ។
Share This |
Other News & Events
How a Valid Contract Means In Cambodian Law?
How a Valid Contract Means In Cambodian Law?
Six Basic Requirements for a Valid Contract:
1)Real Agreement& ...
A Chance to Invest In Cambodia
A Chance to Invest In Cambodia Cambodia is now opening for free market and business, while its government takes a big intere ...